ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៨.៣០នាទី នៅសាលប្រជុំគណៈកម្មការទី២ វិមានព្រឹទ្ធសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ លេខាធិការដ្ឋានអមគណៈកម្មការទី២ ព្រឹទ្ធសភា និងបុគ្គលិកជានារីបម្រើការងារក្នុងអគារE ព្រឹទ្ធសភា ក្រោមរបៀបវារៈ ១- បូកសរុបលទ្ធផលការងាររៀបចំវេទិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ២-អបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ និង៣-បញ្ហាផ្សេងៗ ។